
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានអញ្ជើញជាអធិបតី បើកវេទិកាអភិបាលកិច្ចល្អ ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន
ស្ដីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្ដីកិច្ចការមុខងារសាធារណៈ លើកទី៨ (8th ACCSM+3) ដោយមានការចូលរួមពីបណ្ដាមន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន អាស៊ានបូកបី និងអគ្គលេខាធិការរងអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថាប័ននានារបស់ព្រះរាជាណាចក្រកម្ពុជា។










