
មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារ៖ ការបម្រើសេវាជូនប្រជាពលរដ្ឋត្រូវតែរហ័សរហួន មាននវានុវត្តន៍ និងយកប្រជាពលរដ្ឋជាស្នូលក្នុងយុគសម័យឌីជីថល
មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈកម្ពុជា បានលើកឡើងថា នៅក្នុងបរិបទនៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នៃការវិវត្តផ្នែកបច្ចេកវិទ្យាឌីជីថល និងការកើនឡើងនៃការរំពឹងទុករបស់ប្រជាពលរដ្ឋមកលើវិស័យមុខងារសាធារណៈកាន់តែខ្ពស់ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវតែបន្តអភិវឌ្ឍឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយនវានុវត្តន៍ និងផ្ដោតលើប្រជាពលរដ្ឋជាស្នូលជាងពេលណាៗទាំងអស់។









