
គណៈកម្មការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចដល់ក្រុមការងារ ដើម្បីទប់ស្កាត់ការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់
គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តសៀមរាប (គ.ខ.ប.ជ) នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពសមាជិកលេខាធិការដ្ឋាន អំពីការអនុវត្តតួនាទីភារកិច្ច និងច្បាប់ពាក់ព័ន្ធ ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូប។










