
ស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាដាំដើមក្ងោក ២ ៥០០ដើម តាមដងផ្លូវបេតុង “ភ្នំពេជ្រ” ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានចូលរួមដាំកូនឈើក្ងោកចំនួន ២ ៥០០ដើម តាមបណ្ដោយដងផ្លូវបេតុង “ភ្នំពេជ្រ” ស្ថិតក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយរៀបចំ និងឧបត្ថម្ភដោយភោជនីយដ្ឋាន ឡាហ្គូន និងមានការសហការចូលរួមដាំពីភោជនីយដ្ឋាន តាវ៉ឺន សៀមរាប និងភោជនីយដ្ឋាន ឈូកមាស ដោយមានការអញ្ជើញចូលរួមតំណាងមន្ទីរបរិស្ថាន អាជ្ញាធរសង្កាត់ជ្រាវ រួមនិងប្រជាការពារ។










