
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ច ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ “មតិយើង”
ក្នុងន័យដើម្បីជមរុញការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ និងងាយស្រួល លឿន រហ័ស ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយអនុក្រឹត្យស្ដីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកស្រីស្នំ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងគោលការណ៍ឯកភាពរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។










