
មហាឧបាសក ចន្ទថោង សិរី្យ ប្រគេនអង្ករ ៥តោន ដល់ព្រះចៅអធិការវត្តស្វាយរមៀត ដើម្បីចាត់ចែងទ្រទ្រង់ចង្ហាន់ក្នុងឱកាសចូលព្រះវស្សា
ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មហាឧបាសក ចន្ទថោង សិរី្យ និងបងប្អូនកូនចៅ បាននាំយកនូវបច្ច័យ និងទេយ្យទានជាអង្ករចំនួន ៥តោន ប្រគេនដល់ព្រះគ្រូ នឿម វុទ្ធី ចៅអធិការវត្តស្វាយរមៀត ដើម្បីចាត់ចែងទ្រទ្រង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងស្នាក់នៅសិក្សារៀនសូត្រ ក្នុងអំឡុងពេល៣ខែ នៃការចូលព្រះវស្សាដែលជាពេលវេលាព្រះសង្ឃត្រូវគង់ព្រះវស្សាដើម្បីប្រតិបត្តិធម៌ និងសិក្សារៀនសូត្រព្រះធម៌។










