
ក្រុមយុវជនស្ម័គ្រចិត្តក្រុងធានជីង ប្រគល់សម្ភារអេឡិចត្រូនិក និងសម្ភារសិក្សា ជូនសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីជំរុញការសិក្សាសិស្សានុស្សក្នុងក្រុងរុនតាឯកតេជោសែន
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សម្ភារអេឡិចត្រូនិកសម្រាប់ថ្នាក់រៀនភាសាចិនតាមប្រព័ន្ធអនឡាញ និងសម្ភារសិក្សាមួយចំនួនទៀត ជាជំនួយរបស់ក្រុមយុវជនស្ម័គ្រចិត្តក្រុងធានជីង ប្រទេសចិន ត្រូវបានផ្តល់ជូនសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សម្រាប់ផ្តល់បន្តដល់បណ្ដាសាលាក្នុងក្រុងរុនតាឯកតេជោសែន ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍវិស័យអប់រំភាសាចិននៅកម្ពុជា និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។










