
ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះជួបផ្ទាល់ដល់ខ្នងផ្ទះសមាជិក ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងដោះស្រាយទុក្ខលំបាក
ក្នុងវគ្គបណ្តុះបណ្តាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ នៅខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគូសបញ្ជាក់ថា ការិយាល័យអតីតយុទ្ធជន និងនិវត្តជន តាមថ្នាក់នីមួយៗ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងស្ថិតិ និងបញ្ជីឈ្មោះអតីតយុទ្ធជនព្រមទាំងនិវត្តជនឱ្យបានច្បាស់លាស់ ហើយមន្ត្រីជំនាញត្រូវចុះជួបផ្ទាល់ដល់ខ្នងផ្ទះរបស់សមាជិកសមាគម ដើម្បីបង្កើតភាពស្និទ្ធស្នាល ងាយស្រួលក្នុងការគ្រប់គ្រង ដឹងពីសុខទុក្ខ និងធានាថាការអនុវត្តការងារជូនអតីតយុទ្ធជនកាន់តែមានភាពរហ័ស និងមានប្រសិទ្ធភាពខ្ពស់។










