
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បន្តយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពស្ត្រីមាតា ទារក និងកុមារនៅស្រុកស្វាយលើ
នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានចុះជួបសំណេះសំណាល និងនាំអំណោយមនុស្សធម៌ទៅចែកជូនស្ត្រីជាមាតា ទារក និងកុមារដែលមានជីវភាពខ្វះខាត និងប្រឈមនឹងភាពងាយរងគ្រោះចំនួន ១៥នាក់ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។









