
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំប្រមូលធាតុចូលសំខាន់ៗ ជំរុញផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០ និងការប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម»
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិគ្រោះពិភាក្សា និងប្រមូលធាតុចូលលើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០ ព្រមទាំងពិភាក្សាលើវិធានការគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ និងការត្រៀមបេក្ខភាព «ភូមិទេសចរណ៍ឆ្នើម» ដើម្បីចូលរួមប្រកួតប្រជែងរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។









