
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ក្នុងស្រុកពួក
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ស្រុកពួក ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និង ស.ស.យ.ក. នាំយកថវិកាសរុបចំនួន ១៦,០០០,០០០រៀល របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ នៅក្នុងស្រុកពួក ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល។









