
ពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពរៀបចំស្រុកបន្ទាយស្រីជាទីក្រុងទេសចរណ៍ទេសចរណ៍គ្មានផ្សែងបារី”
នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាមួយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបរិស្ថានគ្មានផ្សែងបារី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពរៀបចំស្រុកបន្ទាយស្រីជាទីក្រុងទេសចរណ៍ទេសចរណ៍គ្មានផ្សែងបារី” ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលស្រុកបន្ទាយស្រី រដ្ឋបាលឃុំទាំង៥ ការិយាល័យចំណុះស្រុក អធិការដ្ឋាននគរបាលស្រុក នាយប៉ុស្តិ៍ និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍សរុបប្រមាណ១០០នាក់។









