
ពលរដ្ឋក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង នឹងទទួលបានផ្លូវបេតុងអាមេ១ខ្សែ ក្រោយរដ្ឋបាលឃុំប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ
ពលរដ្ឋនៅក្នុងភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងទទួលបានសមិទ្ធផលផ្លូវបេតុងអាមេមួយខ្សែ ក្រោយរដ្ឋបាលឃុំកណ្ដែក ប្រកាសបញ្ចប់ការដេញថ្លៃសាងសង់ដោយជោគជ័យ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈកម្មាធិការលទ្ធកម្មឃុំ មន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្ត មន្ត្រីសាលាស្រុក ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មានជាច្រើនរូប។









