
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តតៃវ៉ាន់ បន្តចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ និងស្រុកពួក
រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ តាមរយៈអង្គការក្លិប Rotary Angkor បានបន្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម ឃុំរើល ស្រុកពួក និងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលខ្វះខាត រួមនិងបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។









