
អាជ្ញាធរខេត្តសៀមរាប៖ ការរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាត គឺដើម្បីធានាឱ្យការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព
អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា ការរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាត ដែលមានចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ខេត្តនាពេលអនាគត។









