
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បន្តបណ្ដុះបណ្ដាលមូលដ្ឋាន និងរៀបចំពិធីបំពាក់កន្សែងជូន យុវជនកាកបាទក្រហមកម្ពុជា
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយអនុសាខាស្រុកពួក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន និងរៀបចំពិធីបំពាក់កន្សែងជូន យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៨៤នាក់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក វិទ្យាល័យអធិបតី និងវិទ្យាល័យរើល ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា នៅសាលប្រជុំសាលាស្រុកពួក។









