
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អត្ថន័យនៃការអប់រំ គឺជាទ្រព្យដែលមិនអាចបាត់បង់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អត្ថន័យនៃការអប់រំ គឺជាទ្រព្យដែលមិនអាចបាត់បង់បាន ហើយសមិទ្ធផលនាថ្ងៃនេះជាផ្លែផ្ការួមគ្នា ដែលឆ្លុះបញ្ចាំងពីការកើនឡើងនូវធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ សម្រាប់ជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព ក៏ដូចជាបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។









