
សហគមន៍អភិវឌ្ឍន៍កសិកម្មប្រាំបួននាងនួនចាន់ស កំពុងក្លាយជាចំណែកបង្កើតប្រាក់ចំណូលដល់កសិករ កាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន
ចាប់ផ្ដើមតាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នមានរយៈពេល ១៤ឆ្នាំ “សហគមន៍អភិវឌ្ឍន៍កសិកម្មប្រាំបួននាងនួនចាន់ស” ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យប្រជាពលរដ្ឋជាសមាជិក មានមុខរបរ និងរកប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បីលើកកម្ពស់ជីវភាព ក៏ដូចជាចូលរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុកទៅក្រៅប្រទេសដោយប្រថុយប្រថាន។








