
JICA ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមការវាយតម្លៃខ្ពស់លើកម្ពស់ការអភិវឌ្ឍរបស់ខេត្ត
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់យ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍ និងភាពរីកចម្រើនជាលំដាប់របស់ខេត្តសៀមរាប ព្រមទាំងបានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋបាលខេត្តឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលអនាគត។










