
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសតៃវ៉ាន់ ចុះពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ Mackay ប្រទេសតៃវ៉ាន់ និង ធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប លើជំងឺទូទៅ ព្យាបាលមាត់ធ្មេញ ពិនិត្យបេះដូង សន្លាក់ និងជំងឺកុមារ។








