
អង្គការពិភពពន្លឺនៃជីវិត សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តអូស្ត្រាលី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកស្រីស្នំ និងស្រុកប្រាសាទបាគង
ដោយទទួលបានឯកភាពពីសំណាក់រដ្ឋបាលខេត្តសៀមរាប អង្គការពិភពពន្លឺនៃជីវិត បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី នឹងរៀបចំយុទ្ធនាការចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកស្រីស្នំ និងស្រុកប្រាសាទបាគង រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ។








