
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកកិច្ចប្រជុំពង្រឹងសមត្ថភាព និងដោះស្រាយបញ្ហាប្រឈមដល់អនុសាខាក្រុងស្រុក
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១៣ ក្នុងគោលបំណងពិភាក្សាដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមនុស្សធម៌ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។








