
យុវសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ប្ដេជ្ញាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ទាំងក្នុងសាលារៀន និងសហគមន៍
សិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ក្នុងស្រុកពួក ខេត្តសៀមរាប បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមទប់ស្កាត់ និងនិយាយថា «ទេ» ចំពោះព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តសៀមរាប។








