
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ រដ្ឋាភិបាលកម្ពុជា ចាត់ទុកការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបេសកកម្មអាទិភាពខ្ពស់បំផុត
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ជាបេសកកម្មចម្បង និងជាអាទិភាពខ្ពស់បំផុត ដើម្បីការពារសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងលើកកម្ពស់កិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងដឹកនាំកិច្ចប្រជុំប្រចាំខែតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។








