
ក្រុមប្រឹក្សាខេត្តសៀមរាប ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ និងសំណូមពរ ធ្វើការដោះស្រាយ
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ដើម្បីស្ដាប់រាល់សំណូមពរ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋ យកមកធ្វើការពិភាក្សាដោះស្រាយ និងបំភ្លឺភ្លាមៗ ពាក់ព័ន្ធនឹងវិស័យអប់រំ សុខាភិបាល វិស័យការងារ សង្គមកិច្ច វប្បធម៌ ធម្មការ និងសាសនា វិស័យព័ត៌មាន កិច្ចការនារី និងបញ្ហាសន្តិសុខក្នុងមូលដ្ឋាន។








