
ផ្លូវបេតុងជិត ៧០០ម៉ែត្រ ក្នុងក្រុងសៀមរាប ត្រូវបានអាជ្ញាធរសម្ពោធដាក់ឱ្យប្រើប្រាស់សម្រួលដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ផ្លូវបេតុង១ខ្សែ ប្រវែង ៦៦០ម៉ែត្រ ទទឹង ៦ម៉ែត្រដែលស្ថិតនៅភូមិតាគង់ សង្កាត់សំបួរ ជាប់ព្រំប្រទល់ជាមួយ ភូមិគ្រួស សង្កាត់ស្វាយដង្គំ និងភូមិរកាធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលជាអំណោយរបស់សប្បុរសជនបរទេស និងខ្មែរ ផ្តល់ថវិកាតាមរយៈរដ្ឋបាលសង្កាត់សំបួរ បានធ្វើការសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់សោភ័ណភាពសហគមន៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ។








