
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្ដាក់ នៅសង្កាត់ស្រង៉ែ និងសង្កាត់ជ្រាវ ក្រុងសៀមរាប
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ លោក នួន ពុទ្ធារ៉ា សមាជិកគណៈកម្មាធិការសាខា និងជាប្រធានគណៈកម្មាធិការអនុសាខាក្រុងសៀមរាប ដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ២០គ្រួសារ ក្នុងនោះ សង្កាត់ស្រង៉ែ រលំទាំងស្រុង ១គ្រួសារ, របើកដំបូល ១៤គ្រួសារ និងសង្កាត់ជ្រាវ របើកដំបូល ៥គ្រួសារ។








