
គ្រឿងញៀនជាង ២១១គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប
វត្ថុតាង និងសារធាតុ ៩ប្រភេទ រួមទាំងឧបករណ៍ប្រើប្រាស់ពាក់ព័ន្ធទម្ងន់ជាង ២១១គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយុវជនយុវវ័យសិស្សានុសិស្សឱ្យ ជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត”។








