
រដ្ឋបាលស្រុកសូទ្រនិគម និងព្រះសង្ឃ រួមជាមួយពុទ្ធបរិស័ទ បាននាំយកស្បៀងអាហារឧបត្ថម្ភដល់កងទ័ពជួរមុខ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ
នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ព្រះតេជគុណ លន់ សំប៊ី ព្រះសុមហ៍អនុគណស្រុកសូទ្រនិគម ចៅអធិការវត្តមុនធ្យាន បានរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ រួមជាមួយថវិកា ដែលបានមកពីរដ្ឋបាលស្រុកសូទ្រនិគម និងពុទ្ធបរិស័ទ ទៅជូនដល់កងទ័ពនៅជួរមុខ ដែលឈរជើងការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃស្រុក ព្រះសង្ឃក្នុងក្រុងសៀមរាប និងពុទ្ធបរិស័ទជាច្រើនរូប។








