
សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តសៀមរាប រៀបចំវេទិកាពិភាក្សា ស្ដីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីត្រៀមខ្លួនក្នុងយុគសម័យឌីជីថល
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាខេត្តសៀមរាប បានរៀបចំវេទិកាពិភាក្សា និងសំណួរចម្លើយ ក្រោមប្រធានបទ «ការវិនិយោគលើខួរក្បាលក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតដ៏រុងរឿង» ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបញ្ញាសិប្បនិម្មិត (AI) និងការអភិវឌ្ឍជំនាញឌីជីថលសម្រាប់យុវជន ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។








