
ខេត្តសៀមរាបត្រៀមរៀបចំហែក្បួនអបអរសាទរជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៥
ដើម្បីជាការអបអរក្នុងឱកាសដែលអង្គភាពចំនួន៥ ក្នុងខេត្តសៀមរាប បានទទួលជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៥ ខេត្តសៀមរាប ក៏គ្រោងរៀបចំពិធីហែក្បួនអបអរសាទរជ័យលាភីទាំង៥ តាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ជាមួយការរៀបចំខ្លឹមសារ សារសំឡេង និងអបដោយពាក្យស្លោកដ៏មានអត្ថន័យផ្សេងៗ។








