
ឯកសារក្បាលដីក្នុងភូមិចំនួន៧ ស្រុកស្រីស្នំ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ
ឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៧ ៥៤២ក្បាលដី ស្ថិតក្នុងភូមិស្លែងតាវេត ពង្របត់ចាន់ ភូមិស្លែងគង់ ភូមិល្បើក ភូមិសំរោង ក្លាំងហាយ ភូមិគោកថ្កូវ ក្នុងឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្ដសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីឱ្យអ្នកពាក់ព័ន្ធធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុននឹងចេញបណ្ណកម្មសិទ្ធិនៅពេលខាងមុខ។








