
អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ យើងទាំងអស់គ្នាត្រូវរួមគ្នាអនុវត្ត «៣កុំ ១ការពារ»
ថ្លែងក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់សាធារណៈជន ដើម្បីឱ្យកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ ទាល់តែយើងចូលរួមទាំងអស់អនុវត្ត «៣កុំ ១ការពារ» ដើម្បីសុវត្ថិភាពព័ត៌មានគ្រួសារ និងសហគមន៍យើង។








