
ឯកឧត្តម ទេព អស្នារិទ្ធ ដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាព និងវិជ្ជាជីវៈមន្ត្រីព័ត៌មានក្នុងការប្រមូល វិភាគ និងគ្រប់គ្រងព័ត៌មាន ព្រមទាំងការតាមដានសាធារណមតិឱ្យបានទាន់ពេលវេលា និងជំរុញយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២។








