
ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប្ដេជ្ញាពង្រឹងគុណភាពសេវាសុខាភិបាល និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋដោយគ្មានការរើសអើង
ក្នុងន័យដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពនៃការផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ លោកស្រី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលទើបប្រកាសចូលកាន់មុខតំណែង បានការប្ដេជ្ញាចិត្តយ៉ាងមុតមាំលើការងារស្នូរសំខាន់ៗ ដែលផ្តោតលើការគោរពច្បាប់ ការពង្រឹងជំនាញ ការបម្រើអ្នកជំងឺដោយក្តីមេត្តាធម៌ និងគ្មានការរើសអើង។








