
រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវឌ្ឍនភាព និងពង្រឹងការផ្ដល់សេវា នៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកជីក្រែង
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងពង្រឹងការផ្ដល់សេវាការងាររបស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកជីក្រែង ក្នុងគោលបំណងជំរុញ និងពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីជំនាញ ឱ្យប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋដែលមកទទួលសេវា។











