
វីដេអូ៖ ទិដ្ឋភាពតុបតែងលម្អ និងកីឡាករហាត់សមប្រណាំងទូក នៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រៀមស្វាគមន៍ពិធីបុណ្យអុំទូក ឆ្នាំ២០២៦
ផលិតដោយមន្ទីរព័តមានខេត្តសៀមរាប

ផលិតដោយមន្ទីរព័តមានខេត្តសៀមរាប













កាលពីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឡាច អន អភិបាលរងស្រុក តំណាង លោក ភន់ សុខុម អភិបាល នៃគណៈអភិបាលស្រុកអង្គរជុំ ជាប្រធានគណៈកម្មាធិការ អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកអង្គរជុំ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ស.ស.យ.ក.នាំយកនូវថវិកាចំនួន ១២,០០០,០០០៛ (ដប់ប្រាំពីរលានរៀលគត់) របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន(៤,០០០,០០០រៀល) ដូចខាងក្រោម៖ ១.ឈ្មោះ ជុំ សូវ ភេទស្រី អាយុ ៦៩ឆ្នាំ ID: RA19001702 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ២.ឈ្មោះ កែវ យន្ត ភេទប្រុស អាយុ ៦៦ឆ្នាំ ID: HA97000819 ពិការ ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ៣.ឈ្មោះ ខ្លូត សឿត ភេទប្រុស អាយុ ៨១ឆ្នាំ ID: IA02001279 បាត់បង់ ដែលបានទទួលមរណភាព ដោយរោគាពាធ ។


កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក មូវ ជា អភិបាលរងស្រុក តំណាង លោក ប៉ូ ម៉េងទ្រី អភិបាល នៃគណៈអភិបាលស្រុកជីក្រែង ជាប្រធានគណៈកម្មាធិការ អ.ន.ក. ស្រុកជីក្រែង បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ស.ស.យ.ក.នាំយកនូវថវិកាចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀលគត់) របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន(៤,០០០,០០០រៀល) ដូចខាងក្រោម៖ ១.ឈ្មោះ ង៉ោ ឆាយ ភេទប្រុស អាយុ ៦៣ឆ្នាំ ID: RA20001658 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ២.ឈ្មោះ ស៊ា លៀម ភេទប្រុស អាយុ ៧៤ឆ្នាំ ID: HA97000937 ពិការ ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ៣.ឈ្មោះ សរ ស៊ត់ ភេទប្រុស អាយុ ៦៧ឆ្នាំ ID: IA0300047 បាត់បង់ ដែលបានទទួលមរណភាព ដោយរោគាពាធ ។ ៤.ឈ្មោះ ម៉ូវ ស៊ូ ភេទប្រុស អាយុ ៧៧ឆ្នាំ ID: SA09002305 ពលី ដែលបានទទួលមរណភាព ដោយរោគាពាធ ។


MC: ដើម្បីលើកកម្ពស់សុខុមាលភាព មាតា ទារក និងកុមារនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយាល ដែលពិបាកមកទទួលសេវា ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប សហការឧបត្ថម្ភគាំទ្រ ពីអង្គការរ៉ាឆា និងភាពជាដៃគូជាមួយការអង្គការយូនីសេហ្វ បាននាំយកសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីជួយកាត់បន្ថយឧបសគ្គនានានិងជួយសម្រួលដល់ក្រុមគោលដៅបានមកទទួលសេវាគ្រប់ៗគ្នា។


នាទីស្ដីការក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងបិទសិក្ខាសាលា ស្ដីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ “សាសនិកចូលរួមកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា។
