
មណ្ឌលសុខភាពសង្វើយ និងអង្គការដៃគូរនាំយកសេវាសុខភាពមាតា ទារក និងកុមារ ព្រមទាំងអាហារូបត្ថម្ភ ឱ្យកាន់តែជិតសហគមន៍
MC: ដើម្បីលើកកម្ពស់សុខុមាលភាព មាតា ទារក និងកុមារនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយាល ដែលពិបាកមកទទួលសេវា ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប សហការឧបត្ថម្ភគាំទ្រ ពីអង្គការរ៉ាឆា និងភាពជាដៃគូជាមួយការអង្គការយូនីសេហ្វ បាននាំយកសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីជួយកាត់បន្ថយឧបសគ្គនានានិងជួយសម្រួលដល់ក្រុមគោលដៅបានមកទទួលសេវាគ្រប់ៗគ្នា។










