
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួង និងសុំសេចក្ដីសុខ ត្រៀមរៀបចំកម្មវិធីកម្សាន្តជាច្រើន នាឱកាសព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំរៀបចំពិធីបួងសួង សុំសេចក្ដីសុខ និងបូជាគ្រឿងសក្ការៈ នៅសក្ការៈព្រះនរាយណ៍ថ្លែងសរ ព្រះអង្គចេក ព្រះអង្គចម និងទីសក្ការៈជាច្រើនទៀតក្នុងក្រុងសៀមរាប ដើម្បីសុំទឹកដីទីកន្លែង និងសុំសេចក្ដីសុខសិរីសួស្ដី គ្រប់ប្រការដល់ដំណើរនៃការរៀបចំកម្មវិធីប្រណាំងទូក និងកម្មវិធីកម្សាន្តជាច្រើនទៀត នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៥ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។










