
ផ្លូវបេតុង ៣ខ្សែក្នុងស្រុកបន្ទាយស្រី ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមគម្រោងមូលនិធិស្រុកឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការចរាចរណ៍ប្រចាំថ្ងៃរបស់ពលរដ្ឋ
គម្រោងស្ថាបនាផ្លូវគ្រួសក្រហមក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ១ ២៦៩ម៉ែត្រ នៅភូមិបន្ទាយស្រី និងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្តាយ និងកែលម្អសួនច្បារក្នុងបរិវេណសាលាស្រុក និងបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកការដ្ឋាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមគម្រោងមូលនិធិស្រុកឆ្នាំ២០២៦។










