
ខេត្តសៀមរាប និងរដ្ឋបាលតំបន់ស្វយ័តអាប៊ីហ្សង់ នៃសាធារណរដ្ឋកូតឌីវ័រ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
រដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលតំបន់ស្វយ័តអាប៊ីហ្សង់ នៃសាធារណរដ្ឋកូតឌីវ័រ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ហើយក៏ជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយកិច្ចពិភាក្សារវាងភាគីទាំងពីរ ទៅជាភាពជាដៃគូសហប្រតិបត្តិការជាក់ស្ដែង។










