
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានដំណេីរការវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី១១ នៅវត្តសំរោង
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានដំណេីរការវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី១១ នៅវត្តសំរោង ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ក្រោមអធិបតីភាពឯកឧត្ដម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មាធិកាទី១០ព្រឹទ្ធសភា ឯកឧត្ដម វ៉ាន់ វិសាល ទីប្រឹក្សាក្រសួងការពារជាតិ ព្រះសង្ឃ ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូប។ រូបភាព៖ លោក ឡៃ បញ្ញា









