
វត្តគោកចាន់ ខេត្តសៀមរាប ទទួលបានបច្ច័យជាង ២០លានរៀល ពីអង្គកឋិនសាមគ្គី ដើម្បីទ្រទ្រង់ព្រះសង្ឃ និងកសាងសមិទ្ធផលក្នុងវត្ត
នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ អង្គកឋិនសាមគ្គី ដែលមានកាផ្ដួចផ្ដើមពីសំណាក់អាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងជិតឆ្ងាយ ដើម្បីដង្ហែទៅប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ស្ថិតក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រមូលបច្ច័យសរុបបានជាង ២០លានរៀល សម្រាប់យកទៅប្រើប្រាស់ក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ទីអារាម។










