
សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកសូទ្រនិគម ជុំវិញការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក
រដ្ឋបាលស្រុកសូទ្រនិគម មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណនី Facebook ឈ្មោះ Sarieb Soeum បានធ្វើការផ្សាយផ្ទាល់ នៅលើគណនីហ្វេសប៊ុករបស់គាត់ ពាក់ព័ន្ធទៅនឹងទំនាស់ដីចម្ការ មួយកន្លែង ទំហំ៥៨ ៣៩៧ម៉ែត្រការ៉េ ដែលស្ថិតនៅភូមិបុស្សធំ ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។











