
វីដេអូ៖ ទិដ្ឋភាពនៃការរត់អបអរសាទរកម្មវិធី «ទិវាកុមារពិភពលោក ឆ្នាំ២០២៦»
ទិដ្ឋភាពនៃការរត់អបអរសាទរកម្មវិធី «ទិវាកុមារពិភពលោក ឆ្នាំ២០២៦»ដែលត្រូវបានរៀបចំឡើងដោយអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ទិដ្ឋភាពនៃការរត់អបអរសាទរកម្មវិធី «ទិវាកុមារពិភពលោក ឆ្នាំ២០២៦»ដែលត្រូវបានរៀបចំឡើងដោយអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប













ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់រៀបចំកម្មវិធីជិះទូកកម្សាន្ត និងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។


រដ្ឋបាលស្រុកសូទ្រនិគម មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណនី Facebook ឈ្មោះ Sarieb Soeum បានធ្វើការផ្សាយផ្ទាល់ នៅលើគណនីហ្វេសប៊ុករបស់គាត់ ពាក់ព័ន្ធទៅនឹងទំនាស់ដីចម្ការ មួយកន្លែង ទំហំ៥៨ ៣៩៧ម៉ែត្រការ៉េ ដែលស្ថិតនៅភូមិបុស្សធំ ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។


ទិដ្ឋភាពទូទៅនៃកម្មវិធី «ទិវាកុមារពិភពលោក ឆ្នាំ២០២៦» ដែលត្រូវបានរៀបចំឡើងដោយអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត និងសិស្សានុសិស្សយ៉ាងច្រើន នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ស្ថិតក្នុងស្រុកប្រាសាទបាគង។


ឆ្នាំ២០២៦នេះ កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលព្រឹត្តិការណ៍អន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី។ ក្រៅពីកិច្ចការទូត កិច្ចប្រជុំកំពូលនេះ ក៏បានផលវិជ្ជមានយ៉ាងខ្លាំង ក្នុងវិស័យអប់រំ ដូចជា ការលើកកម្ពស់តម្លៃ និង កិត្យានុភាពនៃវិជ្ជាជីវៈក្នុងអាជីពជាគ្រូបង្រៀន ជាពិសេស នឹងក្លាយជាតឹកតាង ក្នុងការជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្សពីមូលហេតុដែលត្រូវសិក្សាភាសាបារាំងជាដើម។
