
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយអាជីវករ សេវាករ អំពីការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយខេត្ត
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយអាជីវករ សេវាករ អំពីការផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងស្វែងយល់អំពីបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងការស្នើសុំសេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ តាមវិស័យ និងប្រភេទអាជីវកម្មរបស់ខ្លួន ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមាន លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។











