
ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី៥ នៅឃុំប្រាសាទ ស្រុកវ៉ារិន
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី៥ នៅវត្តប្រាសាទសីលវ័ន្ត ហៅវត្តប្រាសាទ ស្ថិតនៅភូមិកាប់ដៃ ឃុំប្រាសាទ ស្រុកវ៉ារិន ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្ដម លោកជំទាវជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងសិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមជាច្រើន។










