
វីដេអូចំណាប់អារម្មណ៍របស់យុវជន ដែលស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា
ចំណាប់អារម្មណ៍របស់យុវជន ដែលស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ។ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ជាឱកាសរៀនសូត្រ និងលត់ដំខ្លួនរបស់យុវជន និងស្វែងយល់ពីច្បាប់យោធាផងដែរ។

ចំណាប់អារម្មណ៍របស់យុវជន ដែលស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ។ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ជាឱកាសរៀនសូត្រ និងលត់ដំខ្លួនរបស់យុវជន និងស្វែងយល់ពីច្បាប់យោធាផងដែរ។













ការចូលរួមបំពេញកាតព្វកិច្ចយោធា ជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ និងរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ។


នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗជាយុវជនស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ និងរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលត្រូវចេញដំណើរទៅសាលាហ្វឹកហ្វឺន។


នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី៥ នៅវត្តប្រាសាទសីលវ័ន្ត ហៅវត្តប្រាសាទ ស្ថិតនៅភូមិកាប់ដៃ ឃុំប្រាសាទ ស្រុកវ៉ារិន ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្ដម លោកជំទាវជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងសិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមជាច្រើន។


ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗជាយុវជនស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ដែលត្រូវចេញដំណើរទៅសាលាហ្វឹកហ្វឺន នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានសៀមរាប (ស្វាយធំ)។
