
វត្តដំណាក់ ក្រុងសៀមរាប ទទួលអង្គកឋិនទានសាមគ្គី ដើម្បីទ្រទ្រង់ការសិក្សារៀនសូត្រព្រះសង្ឃ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត
ក្រោមស្មារតីសាមគ្គីភាព និងសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅ ពិធីបុណ្យកឋិនទានសាមគ្គីត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅទីអារាមវត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ទ្រទ្រង់ការសិក្សារៀនសូត្រព្រះសង្ឃ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ពិធីនេះប្រារព្ធធ្វើឡើងថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈការស្រុះស្រួលមូលមតិគ្នាដ៏ល្អប្រសើររវាងគណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត។










