
ឯកឧត្តម ទៀ សីហា អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ និង អ្នកឧកញ៉ា សៀង ណាំ អញ្ជើញចុះពិនិត្យការបើកផ្លូវថ្មីមួយខ្សែប្រវែងស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យការបើកផ្លូវថ្មីមួយខ្សែប្រវែងជិត ៥០០ម៉ែត្រ ទទឹង៩ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលអនុវត្តការសាងសង់ដោយកងវិស្វកម្ម សម្ដេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដោយមានការរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។











